មានមនុស្សជាច្រើនប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្ស ដែលធំ ជាង គេដើរដឹកដៃកូនសិស្សតូចៗបន្តកន្ទុយគ្នាជាខ្សែយ៉ាងគួរឲ្យស្រឡាញ់ គឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅ ក្នុងប្រទេសជប៉ុន និងនៅក្នុងភាពយន្តតុក្កតាជប៉ុនជាច្រើនរឿងក៏អ៊ីចឹងដែរ ។
មូលហេតុដែលសាលារៀនជាច្រើនកំណត់ឲ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន(ជាធម្មតាជនជាតិជប៉ុនតែងដាក់ឲ្យកូនចូលរៀននៅសាលាដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជាថានះជីវភាពមាន ឬក្រ ក៏ត្រូវតែដើរទៅសាលារៀនចម្ងាយប្រហែលជា2-3គីឡូម៉ែត្រពីផ្ទះដែរនោះគឺ ការឲ្យកុមារបានដើរទៅសាលារៀនដោយខ្លួនឯងនេះ ធ្វើឲ្យកើតចំណុចល្អៗជាច្រើនចំពោះជីវឹតកូនសិស្សជប៉ុន មានដូចជា ៖
- ជួយកែបញ្ហាការចរាចរនាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនមក
- កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល មិនបាច់ជូនកូនទៅសាលានៅពេលព្រឹក
- ជួយបង្កើនសម្ព័ន្ធភាពដល់កុមារដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នាឲ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះ
បង់ចោលគ្នាដោយការឲ្យក្មេងធំៗមើលថែរការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា ។
- បង្ហាត់ឲ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀតត្រូវតែរង់ចាំនៅមុខផ្ទះ រហូត
ទាល់តែក្មេងនោះចេញមកទើបដើរទៅជាមួយគ្នា ដូច្នេះធ្វើឲ្យអ្នកណាក៏មិនចង់យឺតពេលនាំឲ្យមិត្តភក្តិចាំខ្លួនដែរ ។
- បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែរការពារក្មេងតូចៗទាំងពេលទៅ និងពេលមក ។
- ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាលផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជាបួនធំៗពេលក្រុមកូនសិស្សឆ្លងថ្នល់ផងដែរ ។
ដូច្នេះយើងបានឃើញថា គ្រាន់តែការផ្លាស់ប្តូរឲ្យកូនសិស្សដើរទៅសាលារៀនដោយខ្លួនឯងនោះ នឹងទទួលបាន
អ្វីល្អៗជាច្រើន លើការអភិវឌ្ឍន៏របស់កុមារ បង្កើនភាពទទួលខុសត្រូវ ភាពមានទឹកចិត្ត ចេះអត់ធ្មត់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក រួមទាំងបង្កើនភាពសាមគ្គីគ្នាទាំងកូនសិស្ស ទាំងឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ធ្វើ
ឲ្យសង្គមជប៉ុនមានភាពស្រឡាញ់គ្នា ចេះធ្វើការជាក្រុម និងកើតមានការសាមគ្គីគ្នា និងជួយគ្នាអភិវឌ្ឍន៏ប្រទេសជាតិនៅទីបំផុត ។
មតិយោបល់