ភ្នំពេញៈ នៅវេលាម៉ោង១២និង៤៨នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានករណីអំពើចោរកម្មមួយកើតឡើង មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចយកម៉ូតូមួយគ្រឿង របស់ប្រជាពលរដ្ឋ រស់នៅភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មានជ័យ២ ដើម្បីឲ្យសមត្ថកិច្ចលោកជួយអន្តរាគមន៍ និងស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់