ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ៣ នាក់ ករណីចូលរបងលំនៅដ្ឋាន ក្នុងចម្ការអ្នកធំ

កំពត: នៅវេលាម៉ោង ២និង ៣៧នាទីរសៀលថ្ងៃទី៥ ខែ០៧ ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកទឹកឈូ បានធ្វើការឃាត់ខ្លួនជនជាតិ
ចិនចំនួន ៣នាក់។

មានឈ្មោះខាងក្រោម៖
១- JIANJIANDONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន
២- ZHENG BAO JU ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិចិន
៣- LIU JIN CAI ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិចិន។

ករណីចូលរបងលំនៅដ្ឋាន ក្នុងចម្ការ របស់សម្តេចពិជ័យសេនា ដោយគ្មានការអនុញ្ញាត កាលពីវេលាម៉ោង ២ និង៣៧ នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិកូនសត្វ ឃុំ
កូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់