ព័ត៌មានជាតិ

ថ្ងៃស្អែក រដ្ឋាករទឹកក្រុងភ្នំពេញ នឹងចាប់ផ្ដើមជីកដាក់បំពង់មេនាំទឹក នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: ចាប់ថ្ងៃស្អែក ថ្ងៃទី៤ ខែតុលាតទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកដាក់បំពង់មេនាំទឹក នៅខាងត្បូតនៃចិញ្ចើមផ្លូវជាតិលេខ១ ដែលស្ថិតនៅក្នុងសង្កាត់និរោធន៍ និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រហូតដល់បញ្ចប់ការងារទៅតាមគម្រោង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមុននេះបន្តិច។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងដល់ពលរដ្ឋ ដែលបច្ចុប្បន្នរស់នៅសង្កាត់ទាំងពីរ ក្នុងខណ្ឌច្បារអំពៅ ថា ដើម្បីបង្កើនសំពាធទឹកនៅប៉ែកខាងកើតរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារជីកដាក់បំពង់មេនាំទឹកទំហំ៦០០មម នៅខាងត្បូង នៃចិញ្ចើមផ្លូវជាតិលេខ១ ចាប់ពីរោងចក្រផលិតទឹកស្អាតនិរោធន៍ ដល់ស្ថានីបូមទឹកល្អក់ក្តីតាកុយ ដែលស្ថិតនៅក្នុងសង្កាត់និរោធន៍ និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០១៦ រហូតដល់បញ្ចប់ការងារនេះ។

អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ជ្រាបជាពត៌មាន និងស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ក្រុមការងារជីកដាក់បំពង់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលនឹងចាប់ផ្តើមអនុវត្តតាមកាលបរិច្ឆេទខាងលើនេះ៕

ppws_chbar-ampov_04-10-16

មតិយោបល់