ព័ត៌មានជាតិ

ផឹកស្រាខ្លាំង! បំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ចុងក្រោយខ្នោះ

កណ្តាល: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០ នាទីមានករណីហិង្សាក្នុងគ្រួសារ (វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់)

នៅចំណុច ផ្ទះជនរងគ្រោះឈ្មោះ សុខ រិន ស្ថិតនៅភូមិ ក្បាលជ្រោយឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
សម្ភារះខូចខាត រួមមាន÷
– ជញ្ចាំងដែកស័ង្កសីចំនួន១៥ សន្លឹក
– ធុងទឹកកកជ័រជ្រុងបែក ពណ៏ ក្រហម ចំនួន ០១
– កៅអីជ័របាក់ចំនួន ០១ និងរបស់របរក្នុងផ្ទះមួយចំនួនធំទៀត
វត្ថុតាងចាប់យករួមមាន÷
-ឈើជ្រុងទំហំ ៥×៥ ស,ម ប្រវែង៨៥សង់ទីម៉ែត្រ ចំនួន ០១ដើម
ជនរងគ្រោះ‌ ០១នាក់
១ /ឈ្មោះ សុខ រិន (ឪពុក) ភេទ ប្រុស អាយុ ៧៥ ឆ្នាំសញ្ជាតិ ខ្មែរ មានទីលំនៅភូមិ ក្បាលជ្រោយ ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
+ជនសង្ស័យ ០១ នាក់ ប្រុស
-ឈ្មោះ រិន ពៅ (កូន)ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ.ឃុំ កើតហេតុ ខាងលើ ។ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម
និងពិនិត្យយកសំណាកតេស្តរហ័ស កូវីត១៩ លទ្ធផលគឺអវិជ្ជមាន (-)។
សភាពរឿងហេតុ
– ហេតុដំបូងនៅថ្ងៃទី ២២ ខែ សីហាឆ្នាំ ២០២១ វេលាម៉ោង ១និង៣០នាទី ជនសង្ស័យ ឈ្មោះ រិន ពៅ បានផឹកស្រាជាមួយបងថ្លៃអស់ចំនួនពីរកំប៉ុងរួចក៏ដើរទៅផ្ទះបងឈ្មោះ រិន ម៉ៅ ផឹកស្រាជាមួយបងប្អូនថ្លៃបួននាក់ អស់ស្រាសរចំនួន មួយលីត្រទៀត ហើយក៏ឈប់ផឹក រួចឈ្មោះរិន ពៅ បានដើរឡើងទៅលើផ្ទះក៏បានវាយជញ្ចាំងផ្ទះ វាយទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទីអស់ ក៏ចុះមកដីវាយអីវ៉ាន់លក់ដូរ ហើយរកដុតម៉ូតូតែត្រូវបងស្រីឈ្មោះ រិន ណៃចាប់អោបទាញចេញ បន្ទាប់មកជនសង្ស័យឈ្មោះរិន ពៅ បានវាយឈ្មោះ សុខ រិន ត្រូវជាឪពុកតែខុសក៏ត្រូវបងស្រីបង្កើតឈ្មោះរិន ណៃរងជំនួសត្រូវ មួយដំបង រួចជនរងគ្រោះ ឈ្មោះ សុខ រិន (ត្រូវជាឪពុក)បានតេទូរស័ព្ទ មកប្តឹង សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ក៏បានចុះទៅដល់ ចំនុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក ដើម្បី សាកសួរជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានយកឈើជ្រុង វាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងបានគំរាមសម្លាប់ឪពុកម្តាយពិតប្រាកដមែន ។បន្ទាប់មកកម្លាំងយើងបានបន្តចាត់ការតាមនិតិវិធី ។

មតិយោបល់