ស្រ្តីម្នាក់ជាមុខសញ្ញាត្រូវនគរបាលស្រុកសំពៅលូនឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទីនៅចំណុចក្រុមទី១៣ភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំង យោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ខាត់ ជឿន ភេទស្រី អាយុ៤១ឆ្នាំ មានទី លំ នៅ ភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៣ ថង់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE មិនទាន់ថ្លឹងទម្ងន់។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញឿនចំនួន០១
-សម្ភារៈសម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅ លូនបានរៀបចំសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញដើម្បីអនុវត្តតាមច្បាប់៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *