(Reuters)- ប្រធានាធិបតីលោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្លៀសពលរដ្ឋសហរដ្ឋអាមេរិក និងជនជាតិអាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងគ្រោះថ្នាក់ចាក់ចេញពីប្រទេសនេះ ខណៈដែលក្រុមអ្នកប្រយុទ្ធតាលីបង់បានបង្ខំប្រជាជនរាប់ពាន់នាក់ដែលនៅខាងក្រៅអាកាសយានដ្ឋានទីក្រុង Kabul ដើម្បីព្យាយាមចាកចេញ ពីប្រទេសនេះឲ្យត្រឡប់ថយក្រោយវិញ កាលពីថ្ងៃអាទិត្យ។
ប្រធានាធិបតីលោក Biden បាននិយាយថា ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប៉ុន្តែរដ្ឋបាលរបស់លោកមិនមានការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថានទេ ដែលត្រូវបានគេស្គាល់ថា ISIS-K នៅតំបន់ (Khorasan)នោះទេ។
សាក្សីជាច្រើននាក់បាននិយាយថា ក្រុមតាលីបង់បានដណ្តើមអំណាចកាលពីសប្តាហ៍មុននៅអាហ្វហ្គានីស្ថាន ដោយសារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដកកងទ័ពចេញពីប្រទេសនេះបន្ទាប់ពីមានសង្គ្រាមអស់រយៈពេល ២០ឆ្នាំ ខណៈដែលក្រុមតាលីបង់បានបាញ់កាំភ្លើងទៅលើអាកាស និងប្រើប្រាស់ដំបងដើម្បីបង្ខំមនុស្សជាច្រើននាក់មិនឲ្យតម្រង់ជួរនៅខាងក្រៅអាកាសយានដ្ឋាន។ កាលពីថ្ងៃសៅរ៍ ប្រជាជនអាហ្វហ្គានីស្ថានចំនួន ០៧នាក់ ត្រូវបានស្លាប់ដោយសារការប្រជ្រៀតគ្នាតាមច្រកទ្វារមួយចំនួន។
មន្រ្តីរបស់អង្គការណាតូម្នាក់បាននិយាយថា មនុស្សយ៉ាងហោចហាស់ចំនួន ២០នាក់បានស្លាប់ក្នុងរយៈពេល ០៧ថ្ងៃ ចុងក្រោយនេះនៅក្នុង និងជុំវិញអាកាសយានដ្ឋាន។ សាក្សីជាច្រើននាក់បាននិយាយបន្ថែមថា មនុស្សមួយចំនួនត្រូវបានបាញ់សម្លាប់ និងមនុស្សចំនួនផ្សេងទៀតបានស្លាប់ដោយសាររត់ជាន់គ្នា។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន ប្រធានាធិបតីលោក Biden បាននិយាយថា “ខ្ញុំសូមបព្ជាក់ថា ការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីទីក្រុង Kabul នឹងមានផលពិបាក និងព្រួយបារម្ភ” ប៉ុន្តែការជម្លៀសនោះនឹង “មិនថាការជម្លៀសចាប់ផ្តើមនៅពេលណានោះទេ យើងមានផ្លូវវែងឆ្ងាយដែលត្រូវដើរ និងការងារជាច្រើននៅតែអាចមានបញ្ហា”។
មតិយោបល់