ថ្មីៗនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងសំណួររបស់ក្រុមសារព័ត៌មានអំពីមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ជំនួយវ៉ាក់សាំងជាឧបករណ៍មកគៀបសង្កត់ប្រទេសជិតខាងនៃចិនឱ្យចូលរួមជួយបំផ្លើសអំពីប្រភពដើមនៃជំងឺវីរុសកូវីដក្នុងប្រទេសចិន។
លោកស្រីបាននិយាយថា នៅពេលដែលចិនកំពុងខិតខំរកដំណោះស្រាយពុះពាររាល់ការលំបាកដល់ប្រទេសដែលមានតម្រូវការផលិតនិងផ្តល់សម្ភារៈទប់ស្កាត់ជំងឺវីរុស សហរដ្ឋអាមេរិកបែរជាទិញផ្តាច់មុខនូវសម្ភារៈទប់ស្កាត់នៅលើពិភពលោកទៅវិញ។ ខណៈដែលចិនប្រកាសនិងអនុវត្តដោយចាត់ទុកវ៉ាក់សាំងកូវីដជាផលិតផលសាធារណៈនៅលើពិភពលោក និងបានផ្តល់វ៉ាក់សាំងជាង៨០០លានដូសជូនដល់ពិភពលោក សហរដ្ឋអាមេរិកបែរជាអនុវត្ត“វ៉ាក់សាំងជាតិនិយម”និង“អាមេរិកជាអទិភាព”ទៅវិញ។
លោកស្រីលើកឡើងថា ឥឡូវនេះ ទីបញ្ចប់សហរដ្ឋអាមេរិកសម្រេចបង្ហាញវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែប្រសិនពិតជាដូចអ្វីដែលរាយការណ៍នោះ សហរដ្ឋអាមេរិកបានកំណត់តម្លៃនៅពីក្រោយរួចទៅហើយ នឹងភ្ជាប់គ្នារវាងវ៉ាក់សាំងទៅនឹងបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។ យកវ៉ាក់សាំងធ្វើជាការឧបករណ៍បង្ខិតបង្ខំឱ្យប្រទេសដទៃទៀតចូលរួមប្រឆាំងទប់ស្កាត់នឹងចិន។ ទង្វើនេះគ្មានសីលធម៌ គ្មានទំនួយខុសត្រូវ ហើយគួរតែត្រូវបានថ្កោលទោស។
លោកស្រីបន្តទៀតថា បច្ចុប្បន្ននេះ ពិភពលោកនៅតែប្រឈមនឹងបញ្ហាការរីករាលដាលឆ្លងនៃជំងឺវីរុសកូវីដយ៉ាងធ្ងន់ធ្ងរ ចាំបាច់ណាស់ត្រូវការសាមគ្គីគ្នានិងសហការគ្នាជាចាំបាច់។ វ៉ាក់សាំងគឺជាអាវុធដ៏ស្រួចក្នុងការប្រឆាំងជំងឺមេរោគ គឺជាក្តីសង្ឃឹមក្នុងការជួយសង្គ្រោះអាយុជីវិត មិនគួរត្រូវបានយកបញ្ហានេះធ្វើជាឈ្នាន់នយោបាយឡើយ។ សង្ឃឹមថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ការយកបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុសធ្វើនយោបាយូនីយកម្មនិងបំពុលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា
មតិយោបល់