ព័ត៌មានជាតិ

ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន៤ទីតាំង ប្រកបអាជីវកម្មមិនសុចរិត និងទំនិញហួសកាលបរិច្ឆេទ

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សាខា ក.ប.ប. រាជធានីភំ្នពេញ បានបន្តសកម្មភាពចុះបង្ក្រាបបទល្មើសដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាលទ្ធផល ត្រូវបានរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង ក្នុងចំណោម ៨ទីតាំង បានប្រកបអាជីវកម្មប្រេងឥន្ធនៈដោយមិនស្មោះត្រង់ និងត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។

ទន្ទឹមនឹងនោះ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៩គីឡូក្រាម ពីម៉ាតលក់ទំនិញចំនួន ២ទីតាំង ដែលទំនិញទាំងនោះរួមមាន កូកាកូឡាដប និងខ្ទិះដូងកំប៉ុងផងដែរ ៕

មតិយោបល់