ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ចុះបង្ក្រាបទីតាំងជល់មាន់ ឃាត់មាន់បាន ១ក្បាល ម៉ូតូ ៤គ្រឿង រថយន្ត ២គ្រឿង រីឯមនុស្សរត់ចែកជើងគ្នាទៅតាមវាលស្រែអស់ ស្ថិតក្នុងចំណុចភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីនេះ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ធ្វើការស្ទូចរថយន្ត និងម៉ូតូ យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់