ព័ត៌មានជាតិ

ស្រ្តីម្នាក់មានអាយុ៣០ឆ្នាំ លង់ទឹកបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃអង្គារ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

សពជនរងគ្រោះឈ្មោះ ខ្លូត ធី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

មូលហេតុ៖ ជាមនុស្សញៀនស្រា សតិមិនប្រក្រតី ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យសាកសព ។ បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់