ព័ត៌មានជាតិ

កីឡាករ Adnan Januzaj នឹងលេងតំណាង​ឲ្យបែលហ្សិក​

អង់គ្លេស​៖ ខ្សែបម្រើស្លាបរបស់បិសាចក្រហម កីឡាករ Adnan Januzaj នឹង​ត្រូវជ្រើសរើស​លេង​តំណាង​ ឲ្យ​ក្រុម​តំណាង​ជាតិ ប្រទេសប៊ែលហ្សិក ។ នេះបើតាម​​សម្តីរបស់​អ្នកក្រុមគ្រង​ឈុតធំ បែលហ្សិកលោក Marc Wilmots បានឲ្យដឹងកាលពីថ្ងៃពុធ ។​​

កីឡាករ Adnan Januzaj បើទោះបីជា​កើតនៅ បែលហ្សិកមែនពិត ដោយសារតែមានសញ្ជាតិច្រើនពេក ក្នុងនោះ មាន បែលហ្សិក អាលបានី កូសូវ៉ូ និង អង់គ្លេស ខណៈដែល ឪពុកម្តាយសញ្ជាតិផ្សេងៗគ្នា និងរស់នៅគ្រប់តំបន់ខាងលើ ​ដែ​ល​ជាហេតុកន្លងមកធ្វើឲ្យ Adnan Januzaj ពិបាកនឹង​ជ្រើសរើស មួយណា ។​

លោក Marc Wilmots បានធ្វីត​ថា “ខ្ញុំបានទទួល​ព័ត៌មាន​ជាផ្លូវការហើយ ថា កីឡាករ Adnan Januzaj បានជ្រើសរើស ជាតិបែលហ្សិកដែលខ្លួនត្រូវលេងលើឆាកអន្តរជាតិ​” ។​
បើទោះបីជា លោក Marc Wilmots អះអាង​យ៉ាងដូច្នេះក្តី ក៏ប៉ុន្តែ ខាងសហគមន៍កីឡា នៅមិនទាន់បញ្ជាក់ និង Adnan Januzaj នៅមិនទាន់ចេញសេចក្តីអធិប្បាយឡើយ​។​
គួរបញ្ជាក់ផងដែរថា នៅខែ​ក្រោយនេះ កីឡាករវ័យ ១៩ ឆ្នាំរូប Adnan Januzaj នឹង​ចុះកុងត្រា​ ជាមួយនឹងក្លិបបិសាចក្រហម រយៈពេល ៥ ឆ្នាំ បន្តទៀត​៕​

458744815_3078958

មតិយោបល់