ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនាប្រព្រឹត្តដោយសហព័ន្ធ (បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងគ្រួសារ) ត្រង់ចំណុចផ្ទះលេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រឿន សារីម ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង ០០នាទី ជនសង្ស័យម្នាក់ឈ្មោះ ធំ សារី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ១/អំបែងកញ្ចក់មួយចំនួន
ដំណើររឿង៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង ០០ នាទីជនរងគ្រោះឈ្មោះ រឿន សារីម ភេទស្រី អាយុ ៣៥ឆ្នាំ កំពុងអង្គុយនៅក្នុងផ្ទះលេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ ធំ សារី ភេទប្រុស អាយុ ៣៨ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) ដើរចូលមកសុំលុយចាយតែជនរងគ្រោះមិនអោយ ហើយជនសង្ស័យក៏បានយកកាំបិតទៅកាប់តុ ទូរ ទ្វារកញ្ចក់ រួចបោកចានឆ្នាំងនិងសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះខាងលើខូចខាតអស់ ទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យខាងលើ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់តែម្ដង៕
មតិយោបល់