ព័ត៌មានជាតិ

ដាច់ភ្លើងនៅខណ្ឌដង្កោ តាមបណ្ដោយផ្លូវចំការដូង

ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នាវេលាម៉ោង៣៖១៩នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ២ (GS2-F2B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមអគ្គិសនីកម្ពុជា ករណីដាច់ភ្លើងនេះ បណ្ដាលឲ្យដាច់ភ្លើងស្ថិតនៅ (១)តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ចាប់ពីភោជនីយដ្ឋាននាគទិព្វ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង(២)តាមបណ្តោយផ្លូវចំការដូង ចាប់ពីស្ពានដែកចំការដូង រហូតដល់ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារកំពុងស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

edc

មតិយោបល់