ព័ត៌មានជាតិ

ស្រ្តីអ្នកលក់ភេសជ្ជៈសុខចិត្តសង១០ម៉ឺនរៀល ទៅរថយន្តក្រុមហ៊ុន Cambodia Airways ដែលបើកឆ្លងផ្លូវជ្រុលបុកគ្នា

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមហាជននៅកន្លែងហេតុការណ៍ហួសចិត្តគ្រប់គ្នា រថយន្តរបស់ក្រុមហ៊ុន Cambodia Airways បើកឆ្លងផ្លូវមកបុកជាមួយម៉ូតូរទេះលក់ភេសជ្ជ: បណ្តាលឲ្យរងការខូចខាត ហើយត្រូវអ្នកបើកម៉ូតូរទេះសងសំណង ដើម្បីបញ្ចប់រឿងទៅវិញ ហេតុការខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីមហាជន ដែលបានឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនដំបូងគេបានឃើញស្រ្តីម្នាក់ បើកម៉ូតូរទេះលក់ភេសជ្ជ: បាយម្ហូបតិចតួច ដើម្បីចិញ្ចឹមគ្រួសារដែលធ្វើដំណើរពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ មានរថយន្តម៉ាស្តារ ពណ៌សរបស់ក្រុមហ៊ុន Cambodia Airways មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-1559 ដែលបើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ដែលបើកបរ បញ្ឆិតកាត់ទទឹងដើម្បីឆ្លងផ្លូវពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុបានបុកគ្នា បណ្តាលឲ្យរងការខូចខាតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំកន្លែងកើតហេតុ ដើម្បីឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តទាមទារឲ្យខាងរ៉ឺម៉ករទេះ សងថ្លៃខូចខាតរថយន្ត ដោយសារតែស្រ្តីជាអ្នកបើកម៉ូតូរទេះ លក់ភេសជ្ជ:បន្តិចបន្តួចគាត់មិនចង់វែងឆ្ងាយ ទើបគាត់សុំសងសំណងត្រឹម១០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងតែម្តង ។

មតិមហាជននៅទីតាំងកន្លែងកើតហេតុហួសចិត្តគ្រប់គ្នា ថាហេតុអ្វីបានជាត្រូវរ៉ឺម៉ករទេះសងទៅខាងរថយន្តទៅវិញ ទាំងរថយន្តជាអ្នកបើកឆ្លងផ្លូវសោះ ៕

មតិយោបល់