នៅពេលថ្មីៗនេះ តារាសម្ដែង លី ម៉ារីណា ត្រូវបានអ្នកទិញអាវម្នាក់គំរាមប្ដឹង និងបានឆាតទៅអ្នកនាងថា មានប្ដីនៅក្នុងក្រសួងមហាផ្ទៃ ដើម្បីបិទហាងរបស់អ្នកនាង។ រឿងនេះបានធ្វើឱ្យតារាសម្ដែងស្រីរូបនេះ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង និងបានចេញវិដេអូធ្វើការតបភ្លាមមិនទុកយូរ។
ដើមចមនៃការកើតហេតុនោះឡើង ព្រោះរឿងទិញអាវមួយតម្លៃត្រឹមតែ១២ដុល្លារប៉ុណ្ណោះ ហើយអ្នកដែលរកប្ដឹងអ្នកនាងនេះគឺថាចង់ ប្ដឹងដើម្បីបិទហាងរបស់អ្នកនាងតែម្ដង ដោយគេអះអាងថាមានប្ដីធ្វើការនៅក្រសួងមហាផ្ទៃនេះផ្ទាល់តែម្ដង។
អ្នកនាង លី ម៉ារីណា បានបង្ហាញការខកចិត្តខ្លាំងលើនារីម្នាក់នោះ ដោយបានរៀបរាប់ទាំងហួសចិត្តឱ្យដឹងថា «ថ្ងៃនេះប្រពន្ធពូនៅក្រសួងមហាផ្ទៃឈ្មោះអី្វទេទិញអាវ១២ដុល្លារពាក់ហើយ បែកព្រុយហើយមកគំរាមប្តឹងឲ្យទទួលខុសត្រូវ ចង់ឲ្យក្រសួងចុះមកឆែកឆេរបិតហាងរបស់ខ្ញុំ ចង់សើចឲ្យរហែកមាត់ទេសម្បូរលុយប្តឹងម្ល៉េះ។
ក្នុងការឡាយនេះ ព្រោះតែអាវយឺតតម្លៃ១២ដុល្លារ បើចង់ប្តឹងចេញមុខមក គឺនាងរង់ចាំជានិច្ចព្រោះអាវនេះមិនមែនអ្នកនាងយកមកពាក់ហើយយកមកឡាយលក់នោះទេ គឺយកមកពីរោងចក្រ ហែកពីស្រោម»។
ទោះជាយ៉ាងណានារីដែលគំរាមប្តឹងនោះ មិនត្រូវបានអ្នកនាងបញ្ចេញមុខមាត់នោះទេ គ្រាន់តែហៅឈ្មោះថា នីកា។ អ្នកនាងបន្តថា នាងថាចង់ប្តឹងឱ្យគេបិទរោងចក្រមែនចែ១២ដុល្លារ ប្រពន្ធ ឬសង្សារ ឬមួយក៏ស្រីលោកពូក្រសួងមហាផ្ទៃ?អ្នកនាង ម៉ា រីណា បានបន្ដអះអាងថា អ្នកនាងមិនភ័យខ្លាចនោះទេ ហើយអ្នកនាងក៏មិនបណ្ដោយឱ្យកេរ្តិ៍ឈ្មោះអ្នកនាង ដែលបានសាងជាង២០ឆ្នាំក្នុងសិល្បៈមកនោះ ត្រូវរលាយនោះទេដោយសាររឿងប៉ុណ្ណឹងនោះទេ៕
មតិយោបល់