ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះប្រមូលសំរាមដែលកកស្ទះនៅក្នុងប្រឡាយ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ចោមចៅទី៣ បានចុះប្រមូលសំរាមដែលនៅក្នុងប្រឡាយ អមតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ ។

ដោយសារតែបន្ទាប់ពីមេឃធ្លាក់ភ្លៀងរួចមក ធ្វើឲ្យសំរាមហូរចូលទៅក្នុងប្រឡាយ ជាហេតុនាំឲ្យមានការកកស្ទះនៅចរន្តទឹកហូរ និងបញ្ហាស្ទះប្រព័ន្ធលូជាដើម ។

នៅក្នុងខណ:ពេលនោះផងដែរ អាជ្ញាធរសង្កាត់ចោមចៅទី៣ លោកសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីកន្លែងនោះ ឬបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់សូមមេត្តា កុំបោះសំរាមចូលក្នុងប្រឡាយ មេត្តាវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល ៕

មតិយោបល់