ព័ត៌មានជាតិ

Update៖ ប្រពន្ធ កូនយំស្ទើរបាត់ស្មារតី ពេលឃើញប្ដីដេកស្លាប់ ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវរថយន្តក្រុមហ៊ុន «ហ្វុងរ៉ូ» បើកប៉ះ..

ព្រះសីហនុ: នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣៥នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុចផ្កាឈូក (វេទិកា៧មករា) ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនបង្កឈ្មោះ ស្ងួន ពិសាល ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ មុំ ឆាន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប។ អ្នករួមដំណើរឈ្មោះ មុំ ឆេ ភេទស្រី អាយុ ៤៧ឆ្នាំ។ អ្នកទាំង ២មានទីលំនៅស្រុកទំលាប់ ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តក្រឡុកបេតុង ១គ្រឿងម៉ាក HOWO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-3001 របស់ក្រុមហ៊ុន ហ្វុងរ៉ូ ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានបត់ស្តាំកៀរជាមួយម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យបុរសចំណាស់ម្នាក់ស្លាប់មួយរំពេច ចំណែកអ្នករួមដំណើរជាមួយ រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងនិងជនបង្ករទៅស្នងការនគរបាល ព្រមទាំងសាកសួរ ដើម្បីកសាងសំណុំរឿងតាមច្បាប់៕

មតិយោបល់