បាត់ដំបងៈ កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង២និង៤២ នាទី នៅ ចំណុច ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង អនុវត្តតាម ការដឹកនាំ របស់លោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង រួមទាំងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ អាប៉ោង ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៦ នាក់ មក កាន់ ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។
១-ឈ្មោះ យឹម សារ៉េត ហៅ សួន ប៉ារ៉ា ភេទប្រុ ស អាយុ ៥៨ ឆ្នាំ មានទីលំនៅ ភូមិ ស្វាយអាត់ ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្ត ពោធិ៍សាត់ ។
២-ឈ្មោះ ឈឺន រ៉ាង ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅ ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង ។
៣-ឈ្មោះ ស៊ីម អូន ភេទ ប្រុស អាយុ ៦២ ឆ្នាំ មានទីលំនៅ ភូមិ មុខរាហ៍ ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង ។
៤-ឈ្មោះ យិន ង៉ែត ភេទប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃវាំង ឃុំ តាលោ ស្រុក តាលោសែនជ័យ ខេត្ត ពោធិ៍សាត់ ។
៥-ឈ្មោះ នួន គោ ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិ តាព្រាត ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្តបាត់ដំបង។
៦-ឈ្មោះ សយ សុផល ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ ភូមិ ក្តី ស្នួល ឃុំ ត្រពាំង ជង ស្រុក បា កាន ខេត្ត ពោធិ៍សាត់ ។
-*វត្ថុតាង ដកហូត រួម មាន ៖
– មេ អាប៉ោង ចំនួន ០១ គ្រាប់
– ចាន សម្រាប់ បង្វិល មេអាប៉ោង ចំនួន ០២
– ផ្តិល ជ័រ សម្រាប់ គ្រប អាប៉ោង ចំនួន ០១
– ធុង ជ័រ ដាក់ ដី សម្រាប់ ទ្រ ចាន អាប៉ោង ចំនួន ០១
– កម្រាល សម្រាប់ ចាក់ អាប៉ោង ចំនួន ០១
– ម៉ូតូ ចំនួន ០២ គ្រឿង
បច្ចុប្បន្ន ការិយាល័យ ជំនាញ បានរៀបចំ សំណុំ រឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕
មតិយោបល់