បាត់ដំបងៈ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៤ ភូមិរំចេក៤ សង្តាត់រតនៈ ក្រុងបាត់ដំបង។
លោកវរសេនីយ៍ត្រី សុខ និមល នាយរងការិយល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង័្សយឈ្មោះ ឈិត សេងហ៊ូរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ព្រមទាំងដកហូតគ្រឿងញៀនប្រភេទមេតំហ្វីតាមីន (ម៉ាទឹកកកICE) ចំនួន១ថង់ មានទម្ងន់០,៧២ក្រាម និងសម្ភារៈមួយចំនួនទៀត។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់