សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ មាន ករណីខ្សែភ្លើងឆក់ នៅចំណុច ធ្វើសំយាបផ្ទះឈ្មោះ សុយ សង្វាត ភេទប្រុស អាយុ៤០ឆ្នាំ ក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ញុង ញឹម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរ អ្នកបើកបររថយន្តនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា : ជនរងគ្រោះបានសម្រាកពីការងារមកធ្វើជាងផ្សារដែកធ្វើសំយាបផ្ទះនៅទីតាំងខាងលើ ហើយបានលើកដែក១ដើម (ដែកទំហំ២ហ៊ុន/កន្លះ,ប្រវៃង៦ម៉ែត្រ)ទៅប៉ះនឹងខ្សែភ្លើងស្រាតអមដងផ្លូវ ក្រុមហ៊ុនអគ្គិសនីខេត្តសៀមរាប បណ្ដាលឲ្យទុស្សេខ្សែភ្លើង(ឆក់)ខ្លួនធ្លាក់ពីលើកំពស់ប្រហែល៣.៥០ម៉ែត្រមកដី។
ជនរងគ្រោះរងរបួសឆេះរលាកស្បែកលើដងខ្លួនធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ៕
មតិយោបល់