ព័ត៌មានជាតិ

សូមជួយShare! សមត្ថកិច្ចរកឃើញប្រហិតចម្រុះ សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាពជាច្រើនគីឡូក្រាម!!!

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៍ភ្នំដី នៅល្ងាចថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍ភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយស្ទាក់ ចាប់បាន នូវ ប្រហិតចម្រុះខូចគុណភាពចំនួន​ ១៥០ គីឡូក្រាម ,សាច់មាន់ ឆ្អឹងមាន់ខូចគុណភាពចំនួន​ ៥០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ ។

ក្នុងនោះសមត្ថកិច្ចបានយកទំនិញដែលរឹបអូសបានទាំងនោះ​ ទៅដុតកម្ទេចចោលភ្លាមៗ ដោយមាន ការចូលរួមពីគ្រប់ស្ថាប័នរួមមាន គយ ប៉ូលិសផងដែរ៕

មតិយោបល់