ព័ត៌មានជាតិ

ហាយឡែនឌ័រ ចតស្ងៀមត្រូវរថយន្តតាក់ស៊ី Great Wall បុកខូចខាតយ៉ាងដំណំ!

ភ្នំពេញ: បុរសជាតៃកុងរថយន្តតាក់សុីម្នាក់ បើករថយន្តតាក់ស៊ី Great Wall ងោកមួយភាំង បុករថយន្តហាយឡែនឌ័រ ចតទុកមុខការ៉ាស់ ខូចខាតទាំងសងខាង យ៉ាងដំណំ ហើយរថយន្តបង្កព្យាយាមបើករត់ រហូតដល់កុងសុីកាប់គោ ទើបសន្តិសុខ និងសមត្ថកិច្ចកាក់ជាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ខាងជើងស្ពានជ្រោយចង្វារថ្មី ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្ករម៉ាក FAW ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Z 8557 រថយន្តតាក់ស៊ី Great Wall ។ ចំណែករថយន្តរងគ្រោះម៉ាក ហាយឡែនឌ័រ ពណ៌ស។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្ករបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ៦អា បំណងឡើងស្ពានជ្រោយចង្វារ តែទំនងជាបុរសខាងលើងោកមួយភាំង ទើបបែរជាឡើងមកស្តាំដៃតម្រង់ទៅមុខការ៉ាស់រថយន្តដែលគេចតទុកមុខការ៉ាស់ដើម្បីលក់ ហើយមានចម្ងាយឆ្ងាយពីផ្លូវជាតិប្រមាណជាង២០ម៉ែត្រ ជ្រុលទៅបុកគូទរថយន្តហាយឡែនឌ័រ ពីខាងឆ្វេងពេញទំហឹង បណ្តាលឲ្យជ្រុះកាងក្រោយ និងក្រពឹតរថយន្តខាងក្រោយផ្នែកឆ្វេង ហើយរថយន្តបង្កព្យាយាមបើកគេចខ្លួនរហូតប្រមាណជាមួយគីឡូម៉ែត្រម្តុំកុងសុីកាប់គោ ទើបសមត្ថកិច្ចនិងសន្តិសុខកាក់រថយន្តបង្កជាប់ដើម្បីឲ្យភាគីរថយន្តបង្កដោះស្រាយជាមួយម្ចាស់រថយន្តរងគ្រោះ៕

មតិយោបល់