ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៧ និង៤០ នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តម៉ាក HILUX ស្លាកលេខខេមរភូមិន្ទ 02 2-2937 មួយគ្រឿង បើកជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើ ត្រូវបានរថយន្តពេទ្យដឹកបញ្ជូន យកទៅសង្រ្គោះបន្ទាន់ផងដែរ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលជំនាញក្នុងមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុដើម្បីឲ្យភាគីទាំងសងខាង ធ្វើការចរចាសម្រុះសម្រួលគ្នានៅកន្លែងកើតហេតុ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងចុះផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់