ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងរស់នៅម្ដុំបឹងតាមាត សូមណូមពរដល់អាជ្ញាធរមូលដ្ឋានជួយចុះមើលផង

ភ្នំពេញ: នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតម្ដុំបឹងតាមាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្លូវលិចទឹកដោយភ្លៀងធ្លាក់កាលពីយប់មិញ ធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរទៅមក ម៉ូតូ ផាស្អាប់ រលត់អូសបណ្ដើរ។

ករណីនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តា វេចខ្ចប់ទុកដាក់សម្រាមឲ្យបានល្អ ជៀសវាងអណ្តែតទឹកហូរចូលលូ បង្កការកកស្ទះទឹកហូរយឺត។
ចំពោះបញ្ហានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងរស់នៅម្ដុំនោះ សូមណូមពរដល់អាជ្ញាធរមូលដ្ឋានជួយចុះមើលផង ៕

មតិយោបល់