ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ នៅលើស្ពានព្រែកក្តាម

កណ្ដាលៈ ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៤និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿង បុកគ្នា នៅលើស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម) ចន្លោះគីឡូម៉ែត្រ១៥-១៦ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX (ផលិតឆ្នាំ២០១៩) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 1U-8418 បើកបរដោយឈ្មោះ យ៉ើ សល់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព , រងរបួសធ្ងន់) បើកបរមានទិសដៅពីកើត ទៅលិច លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាជែងរថយន្តនៅខាងមុខមិនស្គាល់អត្តសញ្ញាណ ក៏បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ (ផលិតឆ្នាំ២០១៧) ពាក់ស្លាកលេខ ភ្នំពេញ 1GI-4215 បើកបរដោយឈ្មោះ ឆន ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព, រងរបួសធ្ងន់) មានអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ រ៉ែម ពន្លឹក ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព, រងរបួសធ្ងន់)។ ដែលបើកបរមានទិសដៅពីលិច ទៅកើត(ផ្ទុយទិសគ្នា)។

ចំពោះអ្នករងរបួស ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

សេចក្តីសន្និដ្ឋាន៖
-ករណីខាងលើនេះ បណ្តាលមកពី អ្នកបើកបរម៉ូតូម៉ាក SUZUKI NEX បើកបរវ៉ាជែងនៅលើស្ពាន ចូលចំណែកផ្លូវរបស់ម៉ូតូម្ខាងទៀតដែលមានទិសដៅផ្ទុយគ្នា៕

មតិយោបល់