មេបញ្ជាការយោធភូមិភាគទី៥ ដាក់បទបញ្ជាស្តីពីការទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំមកក្នុងប្រទេស។
១. គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្តោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព
និងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាតនូវការលួចនាំចូលរថយន្តចង្កូតស្តាំតាម
ច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន។
២. ករណីមានយោធិនណាឃុបឃិតក្នុងការលួចនាំចូលរថយន្តច្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្ដោយព្រំ
ដែនល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការកងឯកភាពនោះនឹងត្រូវប្រឈមចំពោះមុខច្បាប់។
៣. មេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣(ប៉ៃលិន- សំឡូត) និងទិសទី៤ ត្រូវផ្សព្វផ្សាយបទបញ្ជានេះជូន
ដល់មេបញ្ជាការត្រប់កងឯកភាពស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានធាប់បំផុត។
៤. បទបញ្ជានេះ មានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ។
មតិយោបល់