ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងប្រើកាំបិតផ្គាក់និងដុំថ្មធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់…

ត្បូងឃ្មុំ:នៅថ្ងៃទី ០៨/៦/២០២៣ វេលាម៉ោង ២១:១០ នាទីយប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ១ក្រុម បានជិះម៉ូតូចំនួន ០៧ គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់និងដុំថ្ម បានធ្វើសកម្មភាពគប់កាប់ម៉ូតូនិងកាប់ជនរងគ្រោះ :
1- ឈ្មោះ ណាត ពិសាល ប/១៧ មានទីលំនៅភូមិ នាហ្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
2- ឈ្មោះ ផុន សុភារុន ប/២២ មានទីលំនៅភូមិ ព្រែកកំពែង ឃុំ អញ្ចើម ស្រុក ត្បូងឃ្មុំ ។
» បណ្តាលអោយខូចខាតម៉ូតូចំនួន ០២គ្រឿង÷
– ម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីមសេ ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ ២០១៨ ផ្លាកលេខព្រៃវែង ១L-៥៤៩៦ របស់ជនរងគ្រោះឈ្មោះ ផុន សុភារុន បណ្តាលអោយរងការខូចខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បែកបាក់ក្បាំងខាងស្តាំនិងរយះកែប។
– ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ ២០២០ ផ្លាកលេខត្បូងឃ្មុំ១H ០៥៨១ របស់ជនរងគ្រោះឈ្មោះ ណាត ពិសាល បណ្តាលអោយរងការខូចខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បាក់ខ្នងកង់ម៉ូតូខាងមុខនិងដាច់រយះផ្លាកលេខ និងបណ្តាលអោយឈ្មោះ ឈន់ ឆៃយ៉ា ប/១៧ នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងឈ្មោះ ណាត ពិសាល ប/១៨ នៅភូមិនាហ្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រងរបួសទាំង ០២ នាក់ ។ដោយឃាត់ខ្លួនបានមនុស្សចំនួន ២នាក់ ដូចជា៖
1- ឈ្មោះ ឡេង ណាវិត ប/១៦ ជាតិខ្មែរ (បានឃាត់ខ្លួន) មានទីលំនៅភូមិ ជប់ទី១ ឃុំជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
2- ឈ្មោះ អ៊ាន សំណាង ហៅ ចាស់ ប/១៥ ជាតិខ្មែរ (បានឃាត់ខ្លួន) មានទីលំនៅភូមិ ជប់ទី១ ឃុំជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ព្រមទាំងបក្សពួកចំនួន 7នាក់ បានរត់គេចខ្លួនបាត់មានឈ្មោះដូចជា :
1- ឈ្មោះ ប៊ូ ប/១៧ (គេចខ្លួនបាត់) មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
2- ឈ្មោះ ណាង ប/១៦ (គេចខ្លួនបាត់) មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
3- ឈ្មោះ ភា ប/១៧ (គេចខ្លួនបាត់) មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
4- ឈ្មោះ ភណ្ឌ័ ប/១៨ (គេចខ្លួនបាត់) មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
5- ឈ្មោះ ហេង ប/១៦ (គេចខ្លួនបាត់) ភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ ។
6- ឈ្មោះ ម៉ាក ប/១៦ (គេចខ្លួនបាត់) ភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ ។
7- ឈ្មោះ លីស ប/១៧ ( បានគេចខ្លួនបាត់) នៅភូមិ ០៤-០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ និងសុំដីការបន្តតាមចាប់ខ្លួន។

មតិយោបល់