កំពង់ឆ្នាំងៈ ដោយមានការអនុញ្ញាតពី លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយ លោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូរណ៌ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលពាក់ព័ន្ធក្នុងករណីប៉ុនប៉ងហិង្សា ទៅលើជនរងគ្រោះឈ្មោះ ផាន់ ផានិត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី ត្រង់ចំណុចភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានចាប់យកវត្ថុតាងកាំបិតកកុកចំនួន ១ដើមប្រវែង ៥០ស.ម, ដាវចំនួន០១ដើម ប្រវែង៤០ស.ម និងម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕
មតិយោបល់