ព័ត៌មានជាតិ

នគរបាលចុះបង្ក្រាបករណីល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស ៧នាក់ ចាត់ការតាមច្បាប់ នៅស្រុកបាណន់

បាត់ដំបងៈ កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុក បាណន់ បានដឹកនាំធ្វើការបង្រ្កាបករណីល្បែងស៊ីសង ក្នុងមូលដ្ឋានឃុំតាគ្រាម និងឃុំស្នឹងក្នុងនោះមានល្បែងបៀរចំនួន ០១ករណី និងល្បែងឆ្នោតចំនួន ០២ ករណីដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៧នាក់ស្រីចំនួន០៤នាក់ និងដកហូតបាន៖
-បៀរតងចំនួន ០៣ហ៊ូ
-កម្រាលក្រាលសំរាប់លេងល្បែង០១ផ្ទាំង
-កំណាត់ឈើសម្រាប់កាវសន្លឹកបៀរចំនួន ០៣ ដើម
-កាតុងកត់លេខឆ្នោតចំនួន០៦សន្លឹក
-ម៉ាស៊ីនគិតចំនួន០២គ្រឿង
-សន្លឹកក្រដាស់កាបោនសម្រាប់ទ្រាប់សរសេរចំ នួន ០១សន្លឹក
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង
-ប្រាក់រៀលចំនួន៤២៥,៥០០រៀល
-ប្រាក់ដុល្លារអាមេរិកចំនួន៥០ដុល្លា
-ម៉ូតូ ០១ គ្រឿង
– ប្រដាប់កិបក្រដាស់ ចំនួន ០១
– បន្ទាត់ចំនួន ០១ ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបាណន់ កំពុងធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ហើយ៕

មតិយោបល់