Update៖ ស្រីវី ស្រីផៃ ស្រីកា មិនគួរណាស្លាប់ទាំងខ្លួននៅក្មេងសោះ…

ភ្នំពេញ: នៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានករណីភ្ញាក់ផ្អើលមួយដែលយុវតីចំនួនពីររូប បានដេកស្លាប់ក្នុងបន្ទប់ជួលជាន់ទីបី និងម្នាក់ទៀតស្លាប់ពេលទៅដល់ផ្ទះ ហេតុការណ៍នេះ កើតឡើងក្រោយពួកគេផឹកស៊ីជាមួយគ្នាកាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ម្សិលមិញនេះ ។

យុវតីទាំង ៣នាក់មានឈ្មោះ៖
១/ស្រីផៃ អាយុ ១៧ឆ្នាំ កូនជាងសាឡន ស្លាប់នៅស្រុកកំណើត ឯស្រុកខ្សាច់កណ្តាល។
២/ស្រីកា អាយុ ១៨ឆ្នាំ កូនជាងសាឡន ។
៣/ស្រីវី អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិកហាង ទាំង២នាក់ស្លាប់ក្នុងបន្ទប់ជួលជាន់ទី៣ តាមផ្លូវសុធារស់ ក្រុម៤៤ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់