(ភ្នំពេញ)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរ ខណៈមានស្រ្តីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Aza Be Strong» បានចេញមុខមកបង្ហោះនៅលើបណ្តាញសង្គមទ ទូចសុំឲ្យតារាសម្តែងស្រីជើងចាស់ អ្នកនាង សឿ សុធារ៉ា ជួយសងលុយទៅកាន់ខ្លួន ខណៈខ្លួនបានព្យាយាមតេទូរស័ព្ទជាច្រើនដងក៏មិនលើក និងឆាតតាមបណ្តាញសង្គមហ្វេសប៊ុកក៏មិនឆ្លើយតប។
សារនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ គណនីហ្វេសប៊ុកឈ្មោះ «Aza Be Strong» បានបង្ហោះរូបភាពជាភស្តុតាងមួយចំនួន ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «បងប្អូនជួយស៊ែរយកតែបុណ្យផង! បងប្អូនដែលយល់ដឹងរឿងតុងទីន ជួយរកយុត្តិធម៌ឲ្យអ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃដូចនាងខ្ញុំផងដោយសារខ្ញុំឆោតល្ងង់ ចឹងបងៗជួយផង មេតុងទីន បងស្រីតារា(សឿសុធារ៉ា) មេជួយទូរទាត់លុយដែលនៅសល់ឲ្យប្អូនផងមេ ប្អូនតេមិនលើក ឆាតមិនតបចឹងមេ ? លេងតុងទីនជាមួយបង 7-8ខែខាតទាំងពេល អត់បានចំណេញ ហើយខាងបងមកសម្រួលឲ្យតែដើមទៀត ព្រមយកតែដើមវិញហើយ ហេតុអីបងឆាតមិនតបតេមិនលើកចឹងបង? បងធ្វើដាក់កូនគ្រប់គ្នាចឹងបង? លុយញើស លុយឈាមប្អូនខំលក់ផ្អក លក់មាំយកទៅបង់ណាបង បងដេញតុងទីនកូនផ្សេងៗយកលុយហើយ រាប់មុឺនយកទៅណាបង? សល់កូនៗដែលមិនអោយគេចំណេញសូម្បីតែមួយរៀល។ សូមគេអោយយកតែដើម ហើយមិចមិនទូរទាត់លុយឲ្យ គេចឹងបង?ហាឡើង លុយតិចទូចសោះ តិចតូចសំរាប់បងអ្នកមានលុយ តែសំរាប់ពួកខ្ញុំអ្នកលក់ បន្លែ លក់ផ្អក លក់មាំ យកទៅបង់ឲ្យបង សង្ឃឹមបានចំណេញបានការ តែនេះ ខាតទាំងពេល ចំណេញក៏អត់ ដើមក៏បងឲ្យទាំងវេទនា បាបណាស់បង មិនបានបុណ្យទេបង ជួយសម្រួលលុយឲ្យប្អូនមក។ បងប្អូនយល់អារម្មណ៍ហើយ អាតេមិនលើកឆាតមិនតបនិងមានអារម្មណ៍យ៉ាងមិច លុយញើសលុយឈាម ខ្ញុំត្រូវការលុយយកមកដោះទាល់ក្នុងផ្ទះខ្ញុំដែរណាបង សង្ឃឹមថាផុសរកបងចឹងបងនិងឃើញ ឆាប់បានលុយ បានតប តបហើយបានដំណោះស្រាយណាបង សង្ឃឹមលើបងប្អូនហើយជួយស៊ែររកយ៉ុត្តិធម៌អោយអ្នកក្រ រងគ្រោះដូចជាខ្ញុំផង»។
ទោះបីជាយ៉ាងនេះក្ដី គេនៅមិនទាន់ឃើញមានការបកស្រាយណាមួយពីតារាសម្តែង អ្នកនាង សឿ សុធារ៉ា នៅឡើយនោះទេ ខណៈស្រ្តីខាងលើហាក់សង្ឃឹមថានឹងទទួលបានលុយត្រឡប់មកវិញផងដែរ៕
មតិយោបល់