កណ្ដាលៈ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣និង ៣០នាទី មានករណីហិង្សាក្នុងគ្រួសារ (វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ប៊ុន បូរី ស្ថិតក្នុងភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ប៊ុន បូរី ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល (ជាប្រពន្ធ) ។ ចំណែកជនសង្ស័យឈ្មោះ ចំរើន ឆូយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា ។ ជនសង្ស័យ ត្រូវបានយកសំណាកតេស្តរហ័ស លទ្ធផល អវិជ្ជមានកូវីដ ១៩ ( – ) ។
វត្ថុតាងចាប់យក៖ ១-ដំបងឈើប្រវែង៩៤cm ចំនួន០១ ។ សម្ភារៈខូចខាតរួមមាន៖ ១-ម៉ូតូឌ្រីមសង់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1J.2911 បែកផ្នែកខាងមុខបែកាបាំងបែងចង្កៀងមុខ ។ ២-ឆ្នាំងបាយលេខ៥ចំនួន១អត់គំរប
៣-ឆ្នាំងដាំបាយលេខ៣មានគំរបបែកកំពិត ។
សភាពរឿងហេតុ៖ នៅថ្ងៃទី០២.០៩.២០២១ វេលាម៉ោង១៣ និង ៣០នាទី ជនសង្ស័យឈ្មោះ ចំរើន ឆូយ (ជាប្ដី) មិនដឹងមកពីណា ស្រវឹងស្រាមកដល់ផ្ទះ បានដើរឡើងលើផ្ទះយកឆ្នាំងបាយចានបោះចោលមកក្រោមលើដី និងយកដបទឹកត្រី គប់មកលើជនរងគ្រោះ តែមិនត្រូវ មិនបណ្តាលអោយរងរបួសទេ ហើយបានចុះមកក្រោមវិញយកឈើទុលម៉ូតូ មកវាយបំផ្លិចបំផ្លាញម៉ូតូ អោយខ្ទេចផ្នែកខាងមុខ និងបែងការបាំងទាំងសងខាង និងបោកកម្ទេចឆ្នាំងបាយ ។
បន្ទាប់មកជនរងគ្រោះបានតេទូរស័ព្ទ មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសណ្តារ ក្រោយពីទទួលព័ត៌មានបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារ បានចុះដល់កន្លែងកើតហេតុបានឃាត់ខ្លួន និងនាំខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ។ ពេលមកដល់អធិការដ្ឋានជនរងគ្រោះឈ្មោះ ប៊ុន បូរី ត្រូវជាប្រពន្ធបានសំណូមពរ មកសមត្ថកិច្ចជួយចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់