ព័ត៌មានជាតិ

បុរសម្នាក់ខ្សែភ្លើងឆក់រហូតដល់ស្លាប់

តាកែវ: សមត្ថកិច្ចឲ្យដឹងថាវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នគរបាលស្រុកត្រាំកក់បានទទួលព័ត៌មាន ពីនាយប៉ុស្តិ៍ថាមានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់នៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ក្រោយទទួលបានព័ត៌មានផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងគ្រូពេទ្យ និង អាជ្ញាធរពាក់ព័ន្ធ បានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុឃើញដូចខាងក្រោម:
-សពឈ្មោះមិន ប៊នភេទប្រុសអាយុ ៣១ឆ្នាំមុខរបរធ្វើស្រែមានកម្ពស់១,៧០cm។
-សាកសពពាក់អាវការ៉ូដៃវែងពណ៌សលាយខៀវ ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ប្រផេះ។
-សពមានសភាពស្លេកស្លាំង។
ក្រៅពីនោះពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពិនិត្យរួចផ្នែកជំនាញសន្និដ្ឋានថា សាកសពពិតជាបានឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងពិតប្រាកដមែន៕

មតិយោបល់