ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឲ្យដាច់កង់ នៅផ្លូវជាតិលេខ៣ និងរងរបួសមនុស្សពីរនាក់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង៣០ នាទីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរថយន្តកូរ៉េមួយគ្រឿងដាច់កង់ និងបាក់បង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម មនុស្សស្រីក្មេងចាស់ពីរនាក់បានរងរបួស ស្ថិតតាមបណ្តោយផ្លូវលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន ក្រោយពេលកើតហេតុបានចុះទៅដល់ចំណុចកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ និងធ្វើការពិនិត្យវាស់វែង យករថយន្តទៅកាន់ប៉ុស្តិ៍ ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់