ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធាណីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត PRIUS ពាក់ស្លាកលេខ ភ្នំពេញ 2AW-9307 ពន្លះរបាំងថ្មពុះចែកផ្លូវ បណ្ដាលឲ្យមនុស្សរងរបួសចំនួន ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការស្ទូចរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ មូលហេតុសង្ស័យតៃកុងងក់មួយភាំង ទើបបណ្ដាលឲ្យមានបុករបាំងពុះចែកទ្រូងបែបនេះ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយបន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់