យន្តហោះមួយគ្រឿងរបស់ប្រទេសអារ៉ាប់អេមីរ៉ាត់ ដែលផ្ទុកគ្រឿងផ្គត់ផ្គង់ស្បៀងអាហារ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
ទូរទស្សន៍ Tolo News TV បានរាយការណ៍ថា នេះគឺជាជើងហោះហើរដឹកទំនិញដំបូង ចូលទៅក្នុង អាកាសយានដ្ឋាន ចាប់តាំងពីថ្ងៃអង្គារនៅពេលដែលកងកម្លាំងអាមេរិកបានបញ្ចប់ ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយបានជម្លៀសចេញពីព្រលានយន្តហោះនេះ។
ការរាយការណ៍បានដកស្រង់ សម្តីអ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid និយាយថា យន្តហោះធុនធំមួយ គ្រឿងរបស់ប្រទេសអារ៉ាប់អេមីរ៉ាត់ ដែលដឹកស្បៀង អាហារ ៦០ តោន បានចុះចតនៅ ព្រលានយន្តហោះទីក្រុងកាប៊ុល។
មតិយោបល់