ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក

កំពង់ធំ: នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ០៥នាទី មានករណីធ្វើអត្តឃាត បុរសវ័យចំណាស់ម្នាក់តូចចិត្តមានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ស្ថិតនៅភូមិដូនតុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ កូយ វាយ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

មូលហេតុ៖ តាមការសន្និដ្ឋានជនរងគ្រោះ មានជំងឺប្រចាំកាយ តូចចិត្តចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូដ្ឋាន បានចុះទៅដល់ត្រង់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសព ។ នៅពេលពិនិត្យរួច លោកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ ករណីនេះពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិរៀបចំធ្វើបុណ្យតាម ប្រពៃណី ៕

មតិយោបល់