ព័ត៌មានជាតិ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Brown៖ លោកខាងលិចបាត់បង់សីលធម៌ ដោយសារតែវ៉ាក់សាំងជាតិនិយម

(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown បានចោទប្រកាន់បណ្ដាប្រទេសអ្នកមានថាបានបាត់បង់ក្រមសីលធម៌ ជុំវិញការ ស្ដុកទុកវ៉ាក់សាំង COVID-19 ស្របពេលបណ្ដាប្រទេសក្រីក្រកំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។

នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអង់គ្លេស Sunday Mirror លោក Gordon Brown បានអះអាងថាបណ្ដាប្រទេសលោកខាងលិចកំពុងស្ដុកទុក វ៉ាក់សាំងជិត ៣០០លានដូស ខណៈប្រជាជនក្នុងតំបន់អាហ្វ្រិកតែជាង ៧០លាននាក់ប៉ុណ្ណោះបានទទួលការចាក់វ៉ាក់សាំងមកទល់នឹងបច្ចុប្បន្ន។

លោក Brown ដែលជាបេសកជនពិសេសម្នាក់របស់អង្គការសហប្រជាជាតិផងនោះក៏បានអំពាវនាវផងដែរឱ្យលោកប្រធានាធិបតី ចូ បៃដិន និងមេដឹកនាំនៃក្រុមប្រទេស G7 បញ្ចេញវ៉ាក់សាំង ពីឃ្លាំងស្ដុករបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបទៅកាន់តំបន់អាហ្វ្រិកជាបន្ទាន់៕

ប្រភព៖​​​​​​ Reuters

មតិយោបល់