ព័ត៌មានជាតិ

រថយន្តតូច-ធំពីរគ្រឿងបើកបរប៉ះទង្គិចគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តធុនធំនិងរថយន្តធុនតូច បើកបរទិសដៅស្របគ្នា បណ្តាលឲ្យប៉ះកៀរគ្នារុញ រថយន្តតូចបង្វែរក្បាលត្រឡប់ក្រោយ រងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅ ស្របគ្នាពីត្បូងទៅជើង ដោយរថយន្តម្ខាងស៊េរីកូរូឡា ពាក់ស្លាកលេខ ភ្នំពេញ 2U-5954 និងរថយន្តម្ខាងទៀត យីឌុបធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3F-6132 ខណ:ពេលដែលធ្វើដំណើរស្រាប់តែបណ្តាលឲ្យទាំង២កៀរគ្នា ដោយរថយន្តធុនធំប៉ះ ផ្នែកខាងក្រោយ នៃរថយន្តតូចរុញទើបបណ្តាលត្រឡប់ក្បាលរថយន្តថយក្រោយតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការគូសវាសយកដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់