ព័ត៌មានជាតិ

ធ្លាប់ជាប់គុក២០ឆ្នាំម្តងហើយរឿងរំលោភសេពសន្ធវៈ ពេលនេះចូលគុករឿងរំលោភសេពសន្ធវៈ

កណ្តាល: នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងបទល្មើសការជួញដូរផ្លូវភេទ និងការពារអនិតិជន នៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីរំលោភសេពសន្ធវៈនៅស្រុកខ្សាច់កណ្តាល កាលពីចុងឆ្នាំ២០១៥ ទើបចាប់បាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ មកសាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆយ័ទោសទៅតាមផ្លូវច្បាប់។

បើតាមមន្ត្រីនគរបាលប្រឆាំងបទល្មើសការជួញដូរផ្លូវភេទ និងការពារអនិតិជន នៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នាង ប៊ុនធឿន ភេទ ប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិកររស់នៅក្នុងភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង សំរេចចេញដីការលេខ១៩៨០ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៨ឆ្នាំ និង ប៉ុនប៉ងរំលោភសេពសន្ថវះ តាមមាត្រា៤២ នៃច្បាប់ស្តីពីបង្ក្រាបអំពើរជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។

សូមរំលឹកផងដែរថា លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ២០១៦នេះ ឈ្មោះ នាង ប៊ុនធឿន ភេទ ប្រុស អាយុ៥៧ឆ្នាំ ជាកសិកររស់នៅក្នុងភូមិ ឃុំ ខាងលើ។
លោករវៈសេនីយទោ បានឱ្យដឹងថា ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ ២០១៥ រូបគេបានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់ឈ្មោះ គ ដ ល អាយុ១៩ឆ្នាំ ប៉ុន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ គ ស ដ ល អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក។

លោកបានបន្តថា ដំបូងឡើងជនរងគ្រោះ មិនហ៊ានប្រាប់ឪពុកម្តាយនោះទេ លុះរហូតដល់ថ្ងៃទី២៣ កញ្ញា ២០១៦ ដោយសាឃើញកូនមានស ភាពស្លេកស្លាំង ម្តាយក៏ជជីកសួរទើប ក្មេងស្រីរងគ្រោះឆ្លើយប្រាប់ការពិត ហើយក៏បើកធ្លាយរឿងប៉ុនប៉ុងរំលោភបងស្រីនឹងប្អូនបន្តទៀត។
យុវតីឈ្មោះ គ ដ ល ដែលធ្លាប់រងនូវការប៉ុនប៉ងរំលោភ បានឱ្យដឹងថា ឪពុកធំសាច់ថ្លៃឈ្មោះ នាង ប៊ុនធឿន នេះធ្លាប់បានប៉ុនប៉ងរំលោភរូបនាងម្តងដែរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែ នាងបានរើបំរាស់រត់រួច។ ចំណែកឯកុមារីរងគ្រោះ គ ស ដ ល បានរៀបរាប់ថា អ៊ំ ធឿន បានរំលោភនាងចំនួន៣លើក ហើយប្រព្រឹត្តិនៅលើផ្ទះរបស់គាត់ នៅពេលដែលនាង ឡើងទៅមើលទូរទស្សន៍ ហើយរាល់លើកមុនរំលោភគាត់តែងដេញក្មេងៗដែលកំពុងមើលទូរទស្សន៍ចុះដីអស់ លុះរំលោភរួចគាត់តែងឱ្យប្រាក់ចំនួន១ម៉ឺនរៀល និងគម្រាមថា បើហ៊ានប្រាប់់ឪពុកម្តាយ ឬអ្នកដ៏ទៃឱ្យដឹងនោះ គាត់នឹងដុតផ្ទះចោលហើយសម្លាប់ចោលមួយពូជ។ ហេតុដូច្នោះហើយ ទើបបានជានាងមិនហ៊ាននិយាយប្រាប់គេឯង ទាល់តែម្តាយជជីកសួរខ្លាំងពេក ក៏និយាយតែម្តងទៅ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ទោះបីជាយ៉ាងណាជនសង្ស័យពុំបានឆ្លើយ សារភាពឡើយ ប៉ុន្តែ យោងតាមឯកសារពាក្យបណ្តឹង កំណត់ហេតុបំភ្លឺ និងវត្ថុតាងដែលប្រ មូលបាន ខោទ្រនាប់ប្រឡាក់ឈាម លិខិតកោសល្យវិច្ឆ័យ យើងមានមូលសន្និដ្ឋានថា ពិតជាបានប្រព្រឹត្តិបទល្មើស ទី១.រូមភេទជាមួយអនីតិជនអាយុក្រោយ១៥ប្រាកដមែន ទី២.បានប៉ុនប៉ងរំលោភសេពសន្ធវៈអនីតិជនប្រាកដមែន និងទី៣.ក្រុមគ្រួសាររបស់ជនសង្ស័យ និងប្រពន្ធឈ្មោះប៉ក់ គីមយ៉ុន ព្រមទាំងកូនៗបានព្រួតគ្នាសម្លុតគម្រាមគំហែងកុមារីរងគ្រោះ ដោយបានថតវីដេអូ និងថតសំឡេង បង្ខុំឱ្យឆ្លើយនូវអ្វីដែលខ្លួនចង់បាន ហើយថានឹងគម្រាមប្តឹងបកវិញថែមទៀតផង៕

https://youtu.be/mgsrwUGNFfs

photo_2016-10-07_19-26-35photo_2016-10-07_19-26-37photo_2016-10-07_19-26-39photo_2016-10-07_19-26-41photo_2016-10-07_19-26-42photo_2016-10-07_19-26-46photo_2016-10-07_19-26-49photo_2016-10-07_19-26-51photo_2016-10-07_19-26-52photo_2016-10-07_19-26-54photo_2016-10-07_19-26-58photo_2016-10-07_19-27-00photo_2016-10-07_19-27-02

មតិយោបល់