ព័ត៌មានជាតិ

រថយន្តបែនមួយគ្រឿងបើកគេចម៉ូតូ ខណៈមេឃកំពុងភ្លៀង បណ្តាលឲ្យរអិលក្រឡាប់ផ្ងារជើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣ និង៥០ នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តបែនប្រភេទដឹកដីមួយគ្រឿង បានបើកគេចម៉ូតូខណ:មេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យរអិលក្រឡាប់ផ្ងារជើង រងការខូចខាត ទីតាំងស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ គឺគ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ ហើយម្ចាស់បានហៅរថយន្តមកស្ទូច ដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯង ៕

មតិយោបល់