ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (៥)បានប្រតិបត្ដិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច សណ្ឋាគារហ្គ័រប៊ីង ក្នុងបន្ទប់លេខ៣០៧ ភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តការណ៍នោះជា លទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងគ្រឿងញៀនចាប់យក គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) សរុបទម្ងន់ ១គីឡូ ៤៥៣.៩៦ក្រាម និង ទូរសព្ទដៃ១ គ្រឿង៕


មតិយោបល់