ព័ត៌មានជាតិ

បង្ក្រាបករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនមនុស្សចំនួន០៣នាក់

កំពង់ស្ពឺៈ ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រៀងរាល់កម្មវិធីប្រជុំផ្សេងៗ តែងតែដាស់តឿនឲ្យមានការបង្ក្រាបរាល់បទល្មើស ដែលកំពុងសម្ងំធ្វើសកម្មភាព ក្នុងមូលដ្ឋានក្រុង/ស្រុក ។

ជាក់ស្តែងព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ស្រុកភ្នំស្រួច បានដឹកនាំកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បានសហការជាមួយការិយាល័យជំនាញ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចចំការស្វាយ ក្នុងភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់រួមមាន៖

១- ឈ្មោះ វន វុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំ ខាងលើ ។
២- ឈ្មោះ ធឹន ធន់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៣- ឈ្មោះ ខឹម ស្រីទូច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

កម្លាំងបានដកហូតសម្ភារៈរួមមាន៖ ១-ម្សៅក្រាមពណ៌ស ចំនួន ៣៤កញ្ចប់​ ។ ២-ទូរសព្ទ័ដៃ ចំនួន០៧គ្រឿង
៣-ដាវចំនួន០២ ។ ៤-ដែកកេះចំនួន ០២ និងថង់ច្រកថ្នាំមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមច្បាប់​ ៕

មតិយោបល់