ព័ត៌មានជាតិ

ឆ្លងចរន្តបង្កជាអគ្គិភ័យឆេះខូចខាតគិតជាទឹកប្រាក់១៥០០០ដុល្លារនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ១ និង ១៥ នាទី នៅ ចំណុច រោងចក្រ ឡុ ង លី ត ស្ថិត ក្នុង ភូមិ ចម្ការ ស្វាយ ឃុំ សេដ្ឋី ស្រុក សាមគ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំង មាន ករណី ឆ្លង ចរន្ត អគ្គី ស នី បណ្តាល ឲ្យ ឆេះ បាត ស្បែកជើង អស់ ចំនួន ៣០០ គូរ គ្រឿង ម៉ាស៊ីន និង សម្ភារ: មួយ ចំនួន ទៀត ដែល សរុប គិត ជា ទឹកប្រាក់ អស់ ប្រហែល ចំនួន ១៥.០០០ ដុល្លារ ។

ក្នុង គ្រោះ អគ្គី ភ័យ នេះ មិន ធ្វើ ឲ្យ មាន គ្រោះថ្នាក់ ដល់ អាយុជីវិត មនុស្ស ឡើយ ។

ក្នុង កិច្ច ប្រតិបត្តិការ នេះ រថយន្ត ពន្លត់អគ្គីភ័យ របស់ ស្នងការដ្ឋាន នគរបាល ខេត្ត និង រថយន្ត ពន្លត់អគ្គីភ័យ របស់ អធិការ រ ដ្ឋា ន នគរបាល ស្រុក កំពង់ត្រឡាច បាន ចូលរួម អន្តរាគមន៍ បាញ់ ពន្លត់ ប្រើប្រាស់ ទឹក អស់ ចំនួន ០៥ រថយន្ត ទើបបាន រលត់ អស់ទាំង ស្រុង ៕

 

មតិយោបល់