អង់គ្លេស ៖ ក្លិបកាំភ្លើងធំ Arsenal បានបញ្ជាក់ថា ខ្លួនបានចុះហត្ថលេខាជាមួយនឹងអ្នកចាំទីសញ្ជាតិកូឡ៊ុំប៊ី David Ospina ពី ក្លិប Nice ។
កីឡាករវ័យ ២៥ ឆ្នាំ ត្រូវបានកាំភ្លើងធំ សំឡឹងឃើញក្នុងអំឡុងពេលប្រកួត World Cup នៅប្រទេសប្រេស៊ីល និង ពេលនេះនឹងត្រូវផ្ទេរទៅកាន់ក្របខណ្ឌ Premier League ។
អ្នកចាត់ការទូទៅក្លិប កាំភ្លើងធំ លោក Arsene Wenger បានឲ្យដឹងថា “កីឡាករ David Ospina ដែលជាអ្នកចាំទីដ៏ល្អបំផុត ដែលបង្ហាញខ្លួនលេងឲ្យ ក្លិប Nice និង ជាតំណាងអ្នកលេងឲ្យប្រទេស កូឡ៊ុំប៊ី នៅពេលនេះ គាត់នឹងមកលេងឲ្យយើង ហើយខ្ញុំក៏សប្បាយចិត្តណាស់ដែរ ដោយមានវត្តមានគាត់លេងនៅទីនេះ” ។
សម្រាប់តម្លៃខ្លួន ទិញ កីឡាករ រូបនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃត្រឹមតែ ៣ លានផោន តែប៉ុណ្ណោះ ៕
ព័ត៌មានជាតិ
មតិយោបល់