ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋានក្រុងព្រះវិហារ ប្រហែលម៉ោង១៨និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនីតិជន នៅចំណុចក្រោយឆាកប្រគំតន្រ្តីតាំងពិពណ៌ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ តាមបណ្តឹងឈ្មោះ ហេង សុវេត (ហៅអាមុំ) ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ត្រូវជាមីងជនរងគ្រោះ ។ ជនរងគ្រោះឈ្មោះ វ. ក ភេទស្រី អាយុ ១៤ឆ្នាំ មុខរបសិស្ស ។ ជនសង្ស័យឈ្មោះ ចាន់ វាសនា (ហៅស្នា) ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ រស់នៅខេត្តក្រចេះ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជួនសំណុំរឿង និងជនសង្ស័យចំនួន០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់