ព័ត៌មានជាតិ

បុរសពីរនាក់ជិះម៉ូតូឌុបគ្នាបើកឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងម៉ាក​ HYUNDAI​ បុកបណ្តាលឲ្យស្លាប់ម្នាក់

​កំ​ពង់ស្ពឺ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​សុក្រ​ ៤​កើត​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស.​ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​១០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១១-១២​ ស្ថិត​នៅ​ភូមិ​ដីក្រហម​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​នៅ​កន្លែង​កើតហេតុ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ HYUNDAI​ ចំណុះ​២​តោន​កន្លះ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-8169​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​)​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ ម៉ាក​ Honda​ Dream​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ ពាក់​ស្លាក​លេខ​ 1K-3337​ បើកបរ​ដោយ​ឈ្មោះ​ ផ​ន​ វិបុល​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ព្រីង​ទឹក​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ (​មិន​ពាក់មួក​សុវត្ថិភាព​)​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ គឹ​ម​ ចាន់​គ្រឿន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ដូន​អៀ​ត​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ រង​របួសស្រាល​ (​មិន​ពាក់មួក​សុវត្ថិភាព​)​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​ ។​

​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​ សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​តាង ​មធ្យោបាយទាំង២គ្រឿងទៅ​រក្សា​ទុក​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់