-

មន្ត្រីនគរបាលជាតិម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រះស្ដេច

ព្រៃវែង: នៅវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ១ ភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង មាន
រថយន្ដម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-1107 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកកៀរនិង រថយន្តTOYOTA FORTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-9382 បើកបរដោយឈ្មោះ ឯក សុវណ្ណរ៉ា ភេទប្រស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ នគរបាលជាតិ បើកពីកើតទៅលិច បញ្ច្រាសទិសគ្នា ហើយបានជ្រុលចង្កូតទៅកៀរនិងរថយន្តដែលឈប់ចតមុខផ្ទះម៉ាក LEXUS RX400H ម្ចាស់ឈ្មោះ ឡាក ម៉ក់ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ករណីនេះ បណ្ដាលឲ្យឈ្មោះ ឯក សុវណ្ណារ៉ា ស្លាប់ នៅកន្លែងកើតហេតុ

បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំងបីនៅកន្លែងកើតហេតុ រង់ចាំរថយន្តស្ទូច យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកំពង់សឹង៕

មតិយោបល់