ព័ត៌មានជាតិ

រន្ធត់! ឌ្រីមបោលបុក ហ៊ីយ៉ាន់ដាយ​ យាយរបួសធ្ងន់ តាស្លាប់

កំពង់ចាម: កាលពីវេលា​ម៉ោង​៩និង២៥នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូឌ្រីមបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់​ នៅលើ​ផ្លូវជាតិ​លេខ​២៧០​ ភូមិ​ថ្មី​ ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម។

ម្ចាស់ម៉ូតូរងគ្រោះមាន​ឈ្មោះ តា បួន អាយុ៨៥ឆ្នាំ(ស្លាប់) បើក​ម៉ូតូ​ម៉ាក​ហុងដាសេ១២៥ ​​ស៊េរីឆ្នាំ​២០០៨ ​ស្នាក់នៅ​ភូមិ​តាន​ង់​ទី​៣ ឃុំ​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និងអ្នករួមដំណើរត្រូវជាប្រពន្ធរងរបួសធ្ងន់ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។​​ ចំណែកម្ចាស់រថយន្តមានឈ្មោះ សន វុ​ត្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​អណ្តូង​តា​ពេជ្រ ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម។

​ក្រោយកើតហេតុ ​សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សទុក នៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់